ព័ត៌មាន

ក្រុមជំនុំមេត្រីភាព​គ្រីស្ទ​បរិស័ទ​ភូមិ​ព្រះយេស៊ូ​វ - ២០២៤

ការថ្វាយបង្គំតាមផ្ទះនៅភូមិសន្លុង។​ ភូមិសន្លុងស្ថិតនៅក្នុង​ខេត្តកណ្តាល​ មានចម្ងាយផ្លូវ៣៨គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ សប្តាហ៍នេះ ក្រុមជំនុំ​បាន​រៀបចំបេសកកម្ម​សុខភាព...

អានបន្ត

បណ្តាក្រុមជំនុំមេត្រីភាពរតនៈគីរី និង​មេត្រីភាពកម្ពុជា បាន​សហការរៀបចំការបោះជំរុំយុវជនប្រចាំឆ្នាំ​ទូរទាំងប្រទេស​ម្រាប់សមាជិក​ទាំងអស់ ក្រោម​បាវចនា “ចូរសម្លឹងទៅព្រះជាទី១”។ ...

អានបន្ត

ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមជំនុំ​នឹងរៀបចំកម្មវិធីជ្រមុជទឹក​ដល់សមាជិក​ដែល​បាន​ជឿ និង​បានបញ្ចប់វគ្គសិក្សាជ្រមុជទឹក​មានចំនួន​២៥នាក់។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅខេត្ត...

អានបន្ត

សន្លុងជាភូមិមួយ​ដែល​ស្ថិតនៅក្នុង​វិហារសួគ៌​ក្នុង​ខេត្តកណ្តាល ដែលទីតាំងនេះ​មាន​ចំងាយ​៣៥​គីឡូម៉ែត្រ​ពីភ្នំពេញ​។ រៀងរាល់​សប្តាហ៍​នេះ​នៅ​ថ្ងៃ​ព្រហស្បត្តិ​លោកគ្រូ...

អានបន្ត

រៀងរាល់ព្រឹកថ្ងៃអាទិត្យចាប់ពីម៉ោង ៨:០០-៨:៥៥ព្រឹក មុនពេលការថ្វាយបង្គំធំត្រូវបានចាប់ផ្តើម ក្រុមជំនុំបានរៀបចំថ្នាក់ព្រះគម្ពីរពេលព្រឹកសម្រាប់សមាជិកទាំងអស់ចូលរួម ...

អានបន្ត

យើង​អរព្រះគុណ និង​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះ​ជាម្ចាស់​ ក្រុមជំនុំ​បាន​រៀបចំ​ការ​ប្រជុំ​សម្រាប់​ក្រុម​​បុរស​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០...

អានបន្ត

ព្រះបន្ទូល​ប្រចាំថ្ងៃ

អត្ថបទព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអង្គារ៍ ទី​១៤ ខែឧសភា ឆ្នាំ២០២៤

ព្រះគម្ពីរ កិច្ចការ ២១:២៧-៤០

២៧កាល​ជិត​គ្រប់​៧​ថ្ងៃ​នោះ​ហើយ នោះ​ពួក​សាសន៍​យូដា​ពី​ស្រុក​អាស៊ី គេ​ឃើញ​ប៉ុល​ក្នុង​ព្រះ‌វិហារ ក៏​ញុះ‌ញង់​ដល់​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន រួច​លូក​ដៃ​ទៅ​ចាប់​យក​គាត់ ហើយ​ស្រែក​ថា ២៨នែ អ្នក​រាល់​គ្នា ជា​សាសន៍​អ៊ីស្រាអែល​អើយ មក​វ៉ឺយ​ជួយ​គ្នា នេះ​ហើយ​ជា​មនុស្ស​ដែល​បង្រៀន​ដល់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​ទី​តំបន់ ឲ្យ​ទាស់​នឹង​សាសន៍​យើង នឹង​ក្រិត្យ‌វិន័យ ហើយ​ទី​នេះ​ដែរ ឥឡូវ​នេះ បាន​នាំ​ទាំង​សាសន៍​ក្រេក​ចូល​មក​ក្នុង​ព្រះ‌វិហារ ធ្វើ​បង្អាប់​ទី​បរិសុទ្ធ​នេះ​ថែម​ទៀត​ផង ២៩ដំណើរ​នេះ គេ​ស្មាន​ថា គាត់​នាំ​សាសន៍​ក្រេក​នោះ​ទៅ​ក្នុង​ព្រះ‌វិហារ ដោយ​ព្រោះ​ពី​ថ្ងៃ​មុន គេ​ឃើញ​ទ្រភីម ជា​អ្នក​ស្រុក​អេភេសូរ នៅ​ជា​មួយ​នឹង​គាត់​ក្នុង​ទី​ក្រុង ៣០នោះ​ក្រុង​ទាំង​មូល​ក៏​កើត​ជ្រួល‌ជ្រើម បណ្តាជន​ទាំង‌ឡាយ គេ​រត់​មក​មូល​គ្នា កាល​ចាប់​ប៉ុល​បាន​ហើយ នោះ​គេ​ទាញ​កន្ត្រាក់​គាត់​ចេញ​ទៅ​ខាង​ក្រៅ​ព្រះ‌វិហារ រួច​បិទ​ទ្វារ​ភ្លាម ៣១តែ​កំពុង​ដែល​គេ​រក​ចន្លោះ​សំឡាប់​គាត់ នោះ​ដំណឹង​ក៏​ឮ​ផ្សាយ​ទៅ​ដល់​មេ​ទ័ព​ធំ​ថា មាន​កើត​វឹកវរ​ពេញ​ក្នុង​ក្រុង​យេរូ‌សាឡិម ៣២លោក​ក៏​យក​ទាហាន នឹង​មេ​ទ័ព​រង នាំ​រត់​ចុះ​ទៅ​ឯ​គេ​ភ្លាម កាល​ឃើញ​លោក នឹង​ទាហាន​មក​ដល់ គេ​ក៏​ឈប់​លែង​វាយ​ប៉ុល
2History of Jesus Village Church
# កាលបរិច្ឆេទ សេចក្តី​អធិស្ធាន
1 01-Apr-2024 សុខភា​ពអ្នកគ្រូ ឡាយ សឿន