ទំព័រដើម / ថ្នាក់ព្រះបន្ទូល​ថ្ងៃអាទិត្យ​ព្រឹក

រៀងរាល់ព្រឹកថ្ងៃអាទិត្យចាប់ពីម៉ោង ៨:០០-៨:៥៥ព្រឹក មុនពេលការថ្វាយបង្គំធំត្រូវបានចាប់ផ្តើម ក្រុមជំនុំបានរៀបចំថ្នាក់ព្រះគម្ពីរពេលព្រឹកសម្រាប់សមាជិកទាំងអស់ចូលរួម ដើម្បីធ្វើការសិក្សាព្រះបន្ទូលរបស់ព្រះ ដែលបង្រៀនដោយលោកគ្រូចាស់ទុំ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឈិន សែនយ៉ា។ ថ្នាក់ព្រះបន្ទូលបង្រៀនពីមូលដ្ឋានគ្រឹះនៃសេចក្តីជំនឿរបស់គ្រីស្ទបរិស័ទ ចរិតលក្ខណៈនៃសាសនាក្លែងក្លាយ ដែលកំពុងតែលុកលុយ រីករាលដាល ព្រមទាំងកំពុងតែជះឥទ្ធិពលនៅប្រទេសកម្ពុជា និងនៅក្នុងបណ្តាក្រុមជំនុំមួយចំនួន។ ក្នុងអំឡុងពេលនៃការរៀនព្រះបន្ទូលពេលព្រឹកនេះ សមាជិកក្រុមជំនុំដែលចូលរៀន ឬអ្នកចូលរួមថ្មីក៏អាចមានឱកាសនៅក្នុងការសួរសំណួរអំពីសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ឫអ្វីដែលជាចង្ងល់របស់ពួកគាត់ ហើយវាក៏បង្កើតបរិយាកាសសម្រាប់ការប្រកបក្នុងចំណោមសមាជិកផងដែរ។ ថ្នាក់ព្រះគម្ពីរថ្ងៃអាទិត្យពេលព្រឹកបានកំពុងតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្រុមជំនុំ នៅក្នុងការជួយង្រៀន ពង្រឹងចំណេះដឹងខាងព្រះបន្ទូលបន្ថែមដល់សមាជិក និងឆ្លើយសំណួររបស់សមាជិកដែលចង់ដឹងបន្ថែមអំពីព្រះបន្ទូលសម្រាប់អនុវត្តក្នុងជីវិតនៅប្រចាំថ្ងៃរបស់ពួកគេ។