ទំព័រដើម / អំពីព័ន្ធកិច្ច​ជំទង

ដើម្បី​ថ្វាយ​សិរីរុង​រឿង​ដល់ព្រះជាម្ចាស់ក្រុម​ជំនុំ​យើង​យក​ចិត្ត​ទុក​ដាក់ និង​អោយ​តម្លៃ​ទៅ​លើក្មេងជំទង់ៗ ដោយ​នាំ​គេ​អោយ​ស្គាល់​ព្រះ និង​ទទួល​បាន​សេចក្តី​សង្គ្រោះ​តាំង​ពី​គេ​ស្ថិត​នៅក្នុងវ័យ​នេះ។ ក្រុមជំនុំ​មាន​និមិត្ត​ចង់​ឃើញ​តាំង​ពី​វ័យជំទង់​គេ​បាន​ស្គាល់ព្រះ ហើយ​រស់នៅ​តាម​របៀប​គ្រីស្តបរិស័ទ និង​បន្ត​រីកចំរើន​រហូត​ដល់​គេ​ឈាន​ទោ​ដល់​យុវជនជន និង​ពេញវ័យ។ ជាទូរ​ទៅ​ជំទង់​ដែល​អាចចូល​រួម​បាន​គឺចាប់ពីអាយុពី​១២ រហូត​ដល់​១៧ឆ្នាំ។  ជារៀងរាល់សប្តាហ៍​អ្នក​ដឹកនាំ​ និង​អ្នក​ជំនួយ​ផ្សេងៗ​នៃ​ព័ន្ធ​កិច្ច​ជំទង់​តែង​តែព្យាយាម​នៅក្នុង​​​រៀបចំ​ការ​ថ្វាយ​បង្គំ​ស្រាប់​ក្មេងៗជំទង់​ដែល​មាន​វ័យ​ប្រហាក់​ប្រហែល​គ្នា ដោយ​មានការ​ច្រៀង​សរសើរតម្កើង​​ លេង​ល្បែង​កំសាន្ត​ដើម្បី​អោ​យ​គេ​អាច​ទំនាក់ទំនង​ស្គាល់គ្នា ការរៀន​សិក្សា​ព្រះ​បន្ទូល និង​ការ​ចែក​ទៅ​ជាក្រុម​តូចៗ។ 

 

ក-កម្មវីធិ​ថ្វាយ​បង្គំ​សម្រាប់ជំទង់ចាប់ផ្តើម​

ថ្ងៃថ្វាយបង្គំ

ម៉ោង​ថ្វាយ​បង្គំ

រៀងរាល់​ថ្ងៃ​អាទិត្យ

០១.០០ - ០២.៣០ រសៀល

 

ខ-កម្មវិធិ​សិក្ខាសាលា​ប្រចំាឆ្នាំ

ជា​រៀងរាល់​ឆ្នាំ​យើង​តែ​ង​តែ​មាន​ការ​បោះជំរុំ​ពា​ពិសេស​ ដោយ​ប្អូន​ជំទង់ៗ​គេ​អញ្ជើញ​មិត្តភក្តិរបស់​គេ​ដែល​គេស្គាល់​អោយ​ចូល​រួម​រយៈ​ពេល​ពីរយប់​បី​ថ្ងៃ​នៅកន្លែង​ណាមួយ​ដែល​ស្ថិតនៅក្រៅ​ពី​ទីក្រុងភ្នំពេញ។ នៅក្នុង​ការ​បោះជំរុំ​ប្រចាំ​ឆ្នាំ​យើង​ផ្តោតទៅការ​អញ្ជើញ​ជំទង់​ថ្មី ចែក​ចាយដំណឹងល្អ និង​ការ​ពង្រឹង​សេចក្តី​ជំនឿ​ និង​ការ​យល់​ដឹង​ព្រះ​បន្ទូល​បន្ថែម​សម្រាប់​ជំទង់​របស់យើង​នៅខាង​ក្នុង​ផងដែរ។

 

គ-អ្នក​បម្រើ​ព័ន្ធកិច្ច

យើង​អរព្រះគុណ​ដល់​ព្រះ​ជាម្ចាស់​ដែល​នាពេល​សព្វ​ថ្ងៃ​នេះយើង​មាន​អ្នក​បម្រើ អ្នក​ដឹកនាំជំនួយ និង​យុវជនបង្គោលមួយ​ចំនួនទៀត​ដែល​​ពួក​គេ​បាន​ឆ្លើយ​តប​ការ​ត្រាស់​ហៅ​របស់​ព្រះ​នៅក្នុង​ការ​បម្រើព័ន្ធកិច្ច​នេះ​រៀង​រាល់​សប្តាហ៍​ដោយ​សេចក្តីំអំណរ និង​ដោយ​យក​ចិត្ត​ទុក​ដាក់។

ល.រ

ឈ្មោះ​អ្នក​បម្រើ

តួនាទី

ទំនាក់ទំនង

លោក​ ស៊ឹម សុវណ្ណគីរី

ប្រធានព័ន្ធកិច្ច

(+855)10-465-688

លោក​ គាំ មិថុនា

អ្ន​ក​ដឹកនាំ

 

លោក កាតយ ប៊ុន​ទិត្យ

អ្ន​ក​ដឹក​នាំ

 

កញ្ញា ស្រី ល័ក្ខណ៍

អ្នក​ដឹកនាំ