ទំព័រដើម / បោះជំរុំយុវជនមេត្រីភាព

បណ្តាក្រុមជំនុំមេត្រីភាពរតនៈគីរី និង​មេត្រីភាពកម្ពុជា បាន​សហការរៀបចំការបោះជំរុំយុវជនប្រចាំឆ្នាំ​ទូរទាំងប្រទេស​ម្រាប់សមាជិក​ទាំងអស់ ក្រោម​បាវចនា “ចូរសម្លឹងទៅព្រះជាទី១”។ កម្មវិធីនឹងប្រព្រឹត្តនៅខេត្តរតនៈគីរី នៅស្រុកតាវែង ដែលត្រូវធ្វើដំណើរចម្ងាយ៤០គីឡូម៉ែត្រពី​ក្រុងបានលង់ទៅតំបន់ដាច់ស្រយាលមួយ​នៅ​​តាមដងទន្លេសេសាន។  ការចុះឈ្មោះ​ចូលរួម​គឺ២០,០០០៛ (ពីរម៉ឺនរៀល) ចំណែក​ឯការធ្វើដំណើរទៅទីតាំងបោះជំរុំ និងអាហារក្នុងពេលធ្វើដំណើរគឺ ត្រូវទទួល​ខុស​ត្រូវ​ខ្លួនឯង។ អាហារនឹងផ្តល់ជូន​ចាប់ពីថ្ងៃទី០៩ (ថ្ងៃត្រង់)​ រហូត​ដល់​ថ្ងៃទី ១១ ខែ​មេសា ឆ្នាំ​២០២៤។


អ្នកចូលរួម​គួរ​រៀបចំ​សម្ភារៈ​ស្នាក់នៅផ្ទាល់ខ្លួន ដូចជា៖ តង់ ខ្នើយ កន្ទេល អង្រឹង ភួយ ខ្នើយ ថ្នាំមុស និង​មុង ព្រមទាំងអាវភ្លៀង រួម​ទាំងសម្ភារៈ​ងូតទឹក​ផងដែរ។ កន្លែងងូតទឹកគឺស្ថិតនៅក្នុងទន្លេដែលនៅក្បែរទីតាំងបោះជំរុំ។ 


បញ្ជាក់ៈ ការបោះជំរុំគឺធ្វើនៅទីតាំងវាលខាងក្រៅ មិនមែន​នៅក្នុង​អគារនោះទេ។