ទំព័រដើម / អំពី​អន្តេវាសិកដ្ឋាន - ផ្ទះ​និស្សិត

ក្រុមជំនុំ​បានរៀបចំ​​អន្តេវាសិកដ្ឋាន(ផ្ទះ​និស្សិត)​ សម្រាប់​និស្សិត​​មក​បន្ត​ការ​សិក្សា​នៅទីក្រុងភ្នំពេញដែលមិនមានលទ្ធភាព​ជួល​ផ្ទះ​រស់នៅ​ដោយ​ខ្លួនឯង ដោយមាន​ផ្ទះ​ពីរគឺ ផ្ទះ​ទីមួយ​សម្រាប់​និស្សិត​ភេទ​ប្រុស និងផ្ទះ​ទីពីរសម្រាប់​និស្សិត​ភេទ​ស្រី។ និស្សិត​ដែល​មកស្នាក់នៅក្នុង​អន្តេវាសិកដ្ឋាន(ផ្ទះ​និស្សិត)​គឺ​ត្រូវ​បាន​មើល​ថែរក្សា​ដោយក្រុមជំនុំ និង​ដោយ​អ្នកដឹកនាំ​ដែល​ទទួល​ខុស​ត្រូវ​ផ្នែក​អន្តេវាសិកដ្ឋាន(ផ្ទះ​និស្សិត)។ និស្សិត​ដែ​ល​មក​ស្នាក់នៅ​គេ​ត្រូវ​បាន​បង្រៀន​ព្រះ​បន្ទូល និង​ចូល​រួម​កម្មវិធិ​ថ្វាយបង្គំ និង​ឃុំគ្រងដោយ​សេចក្តី​ស្រលាញ់​​របស់​ក្រុមជំនុំ។ 

 

ក្នុងរយៈ​ជាច្រើន​ឆ្នាំ​មក​ក្រុមជំនុំ​បាន​ផ្តល់​ឱកាសអោយ​និស្សិត​ដែលមកពីបណ្តា​ខេត្ត​ផ្សេងៗ​ជាច្រើន​ទទួល​បាន​ការ​ស្នាក់​នៅ​រហូត​ដល់គេបញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ ហើយនៅក្នុងនោះមាន​និស្សិត​មួយ​ចំនួន​បានទទួលដំណឹងល្អ​អំពីព្រះយេស៊ូ ហើយបានជឿ ព្រម​បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​នៅក្នុង​ក្រុមជំនុំ​ថែម​ទៀតផង។ 

 

អន្តេវាសិកដ្ឋាន(ផ្ទះ​និស្សិត)​ មិនគ្រាន់​តែ​កន្លែង​ដែល​អាចអោយ​ស្នាក់នៅមួយរយៈពេល​ប៉ុណ្ណោះ​នោះទេ តែ​ក៏ជាកន្លែង​ដែល​អោយ​គេ​រីកចម្រើន​នៅក្នុង​ទំនាក់ទំនងជាមួយ​មនុស្សផ្សេងៗ​ ដែលមកពីកន្លែង​ផ្សេងៗពីគ្នា ហើយ​ក៏ជាកន្លែង​ដែល​អោយគេ​ទទួល​ការ​កើតជាថ្មី​នៅក្នុង​ព្រះគ្រិស្ត​ផងដែរ។

 

អ្នក​បម្រើ​ព័ន្ធកិច្ច

យើង​អរព្រះគុណ​ដល់​ព្រះ​ជាម្ចាស់​ដែល​នាពេល​សព្វ​ថ្ងៃ​នេះយើង​មាន​អ្នក​បម្រើចំនួន​ដែល​​ពួក​គាត់​​បាន​ឆ្លើយ​តប​ការ​ត្រាស់​ហៅ​របស់​ព្រះ​នៅក្នុង​ការ​បម្រើព័ន្ធកិច្ច​នេះ​ដោយ​សេចក្តីំអំណរ និង​ដោយ​យក​ចិត្ត​ទុក​ដាក់។

ឈ្មោះ​អ្នក​បម្រើ

តួនាទី

លោកគ្រូជំនួយ ផូ រ៉ាឌី

ប្រធានព័ន្ធកិច្ច ​អន្តេវាសិកដ្ឋាន