ទំព័រដើម / អំពីព័ន្ធ​កិច្ច​ក្រុម​បុរស

ព័ន្ធបុរសគឺ​ជាព័ន្ធ​កិច្ច​មួយ​នៅក្នុងចំណោម​ព័ន្ធកិច្ចផ្សេងៗរបស់ក្រុមជំនុំ ដោយ​បុរស​បុរស​ជា​មេនៃគ្រួសារ ដូច្នះ​ក្រុមជំនុំ​រៀបចំ​ខ្លួន​នៅក្នុង​ការ​ជ្រោម​ជ្រែង និង​បង្វឹក​ដល់​បុរសៗ​អោយ​រស់នៅ​មាន​ឥទ្ធិពល​ល្អ ជា​បន្ទាល់របស់​ព្រះនៅក្នុង​សហគមន៍ ​នៅក្នុង​ក្រុមជំនុំ​របស់​ព្រះ​ជាម្ចាស់​ និង​ជាពិសេស​នៅក្នុង​គ្រួសារ​របស់​គេ​ផ្ទាល់​ខ្លួន។  ​រៀងរាល់​៦សប្តាហ៍ម្តងសម្រាប់​​ក្រុមគ្រួសារ​ដែល​បាន​រៀន​អាពាហ៍ពិពាហ៍​ គឺ​នៅ​ថ្ងៃអាទិត្យ​ចាប់ពីម៉ោង ០២.០០-០៤.០០ រសៀល នៅ​ក្នុង​ក្រុមជំនុំ​​។ 

ក-គោលបំណង​របស់ព័ន្ធកិច្ចនេះ

  • ជួយអោយ​បុរសៗទាំង​អ្នក​ដែល​រៀបការរួច​ និង​អ្នក​ដែល​នៅលីវ​ដល់​ដឹងពីរបៀប​រស់​នៅ​តាម​ព្រះ​បន្ទូល

  • យល់ដឹងពី​ការត្រាស់ហៅ​របស់​ព្រះជាម្ចាស់​ និង​ការទទួល​ខុស​ត្រូវ

  • រៀបចំខ្លួននៅក្នុង​ការ​កសាងគ្រួសារអោយ​បាន​ត្រឹម​ និង​ការដឹកនាំគ្រួសារ

  • យល់​ដឹង​ និង​ចែក​ចាយបទពិសោធន៍នៅក្នុង​ការ​ដោះស្រាយជម្លោះ

 

ខ-អ្នក​បម្រើ​ព័ន្ធកិច្ច

យើង​អរព្រះគុណ​ដល់​ព្រះ​ជាម្ចាស់​ដែល​នាពេល​សព្វ​ថ្ងៃ​នេះយើង​មាន​អ្នក​បម្រើចំនួន​ដែល​​ពួក​គាត់​​បាន​ឆ្លើយ​តប​ការ​ត្រាស់​ហៅ​របស់​ព្រះ​នៅក្នុង​ការ​បម្រើព័ន្ធកិច្ច​នេះ​ដោយ​សេចក្តីំអំណរ និង​ដោយ​យក​ចិត្ត​ទុក​ដាក់។

ឈ្មោះ​អ្នក​បម្រើ

តួនាទី

លោកគ្រូចាស់ុទុំ ពុន គ្រឹស្នា

អនុប្រធាន

លោកគ្រូចាស់ុទុំ សម ហ៊ាញ

ប្រធាន

លោកគ្រូ ពាញ ចន្ថុល

អ្នក​សម្របសម្រួល