ទំព័រដើម / ព័ន្ធកិច្ចអប់រំ

ក្រុមជំនុំ​មាន​និម្តិត្ត​ចង់ឃើញ​​ព្រះវិហារ​មួយ​សាលាមួយ​ ដើម្បី​ថ្វាយ​សិរីរុងរឿង​ដល់ព្រះម្ចាស់នៅក្នុងវិស័យ​អប់រំ ដូច្នេះ​ក្រុមជំនុំ​បាន​បង្កើតសាលាអន្តរជាតិគ្រីស្ទានកម្ពុជា ដោយផ្តល់សេវាអប់រំបែបគ្រីស្ទបរិស័ទដ៏ល្អដល់កុមារកម្ពុជា​ និង​នៅក្នុង​តំបន់​ រួម​ទាំង​ជួយ​ដល់​សហគមន៍​ដែល​ភាព​ខ្វះ​ខាត។ សាលាអន្តរជាតិគ្រីស្ទានកម្ពុជា ICSC ធ្វើ​ការ​អប់រំ ថែទាំពួកគេអោយរស់នៅក្នុងបរិស្ថានស្អាត និងមានសុវត្ថិភាពល្អ។ មួយវិញទៀតគឺសាលាធ្វើការបណ្តុះបណ្តាលកុមារនូវចំណេះដឹងដោយប្រឹតប្រៀងខ្ពស់ និងបង្រៀនពួកគេពីការគោរពកោតខ្លាចព្រះជាម្ចាស់ពិត បន្ថែមលើនេះទៀតសាលាអន្តរជាតិគ្រីស្ទានកម្ពុជា ICSC មានបំណងផ្សាភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងសហគមន៍កាន់តែស្និតស្នាល និងធ្វើឲ្យមានការរីកចំរើន។
 

ទស្សនៈវិស្ស័យ​របស់​សាលា

ផ្តល់ភាពរីករាយ ការថែរក្សា និងការលើកទឹកចិត្តល្អដល់កុមារអាចទទួលនូវសក្តានុពលពេញលេញ ស្ពោះទៅរកការចេះដឹងជ្រៅជ្រះ ភាពពេញវ័យល្អ និង ជាមនុស្សដែលទទួលបានការអប់រំល្អក្នុងព្រះគ្រីស្ទ ហើយបញ្ចេញគំរូល្អសំរាប់ប្រទេសកម្ពុជា។