ទំព័រដើម / អំពីក្រុមជំនុំភូមិ​ព្រះយេស៊ូវ

ក- ការករកើតនៃក្រុមជំនុំ​ភូមិ​ព្រះយេស៊ូ

ដោយសារព្រះគុណ​នៃ​ព្រះ​ និង​ការឆ្លើយតប​ក្នុង​ការ​ត្រាស់​ហៅ​ រួម​ទាំង​​មាន​​ជួយ​ជ្រោមជ្រែង​យ៉ាង​សកម្ម​របស់​ក្រុម​បេសកកជននៃ​​អង្គការ អូ អឹម អេហ្វ ​កម្ពុជា (OMF) នៅក្នុង​ឆ្នាំ​១៩៩៨ ក្នុង​កា​រ​​បង្កើត​ក្រុមជំនុំ​នៅក្នុង​ប្រទេសកម្ពុជា នៅក្នុង​ឆ្នាំ​នោះ​​គ្រួសារពីរ​ដែល​ចូល​មក​បម្រើ​នៅក្នុង​ប្រទេស​កម្ពុជា​​គឺគ្រួសារ​របស់លោក​​គ្រូគង្វាលគង្វាល​គង់ ពេត្រុស និង​អ្នក​ គង់ សុនអា រួម​ទាំង​កូន​ទាំងពីរ មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង និង ​លោកគ្រូទន្តបណ្ឌិតយូ អន និង​អ្នកគ្រូទន្ត​បណ្ឌិត ជិនជិន រួម​ទាំងកូន​ប្រុសទាំងពីរ​ មក​ពី​ប្រទេស​ម៉ាឡេស៊ី ហើយនឹងអ្នក​គ្រូ ណា អូមី ហ្សាព។ 

 

ក្រុមជំនុំ​ចាប់ផ្តើម​ការ​ថ្វាយ​បង្គំ​ជា​លក្ខណៈ​ក្រុម​កោសិកា​តូចនៅក្នុង​ផ្ទះតូច​មួយ​ ដែល​មា​ន​ទីតាំង​ស្ថិតនៅជិត​មន្ទីរពេទ្យ​កាល់ម៉ែត្រ ដោយ​មា​ន​ការ​ចូល​រួម​ជាមួយ​បេសកកជនបរទេស​ផ្សេៗ​មកពីអង្គការ អឹម អេហ្វ ​កម្ពុជា (OMF) ហើយ​មួយ​រយៈ​ក្រោយ​មក​ទៀតទើប​មាន​លោកគ្រូ ចាស់ទុំពុន គ្រឹស្នា លោកគ្រូ ពេជ្រ ខេមរិន និង​អ្នក​គ្រូ​ ពត ម៉ាឡាក់ រួម​ទាំង​យុវជន​ស្នូល​វ័យក្មេង​មួយ​ចំនួន​ទៀត​ចូល​រួម ហើយ​ត្រូ​វបាន​ហ្វឹក​ហ្វឺនអោយក្លាយ​ជា​អ្នក​ដឹកនាំ។ ក្រោយ​ពេល​ការ​ចាប់ផ្តើម​បានមួយ​​រយៈក្រុមជំនុំបាន​ជួលអាគារ ចាប់​​ផ្តើម​បើក​ទ្វារ​ការ​ថ្វាយ​បង្គំ​ជា​លក្ខណៈក្រុមជំនុំ​នៅថ្ងៃអាទិត្យ រួម​ទាំង​មាន​ការ​ផ្សាយដំណឹងល្អ ការ​បង្កើត​សិស្ស វគ្គ​បណ្តុះ​បណ្តាល និង​កម្មវិធីសិក្ខាសាលា។

 

ក្រុមជំនុំ​បាន​បន្ត​បង្កើត​ព័ន្ធកិច្ច​មួយ​ចំនួន​ដូចជា ព័ន្ធកិច្ច​កុមារ ព័ន្ធកិច្ច​យុវជន និង​និស្សិត ថ្នាក់​ភាសា​អង់គ្លេស ថ្នាក់អក្ខរកម្ម កម្ម​វិធីកីឡា និង​ថ្នាក់​តន្ត្រី រួម​ទាំង​ការ​ចេញ​ទៅ​បង្កើត​ក្រុម​កោសិកា និង​ក្រុមជំនុំ​សាខា ដែល​នៅពេលនោះមាន ក្រុមជំនុំព្រែកព្នៅ ក្រុមជំនុំ​ទួល​សង្កែ ក្រុមជំនុំ​ភូមិ​ពាម ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែងរវាងជនជាតិខ្មែរ និង​បេសកជន​បរទេស​ផងដែរក្នុង​ការ​ដាំ ហ្វឹកហ្វឺន និង​បន្ត​ថែរក្សា​ដោយ​នៅពេលនោះ​​អ្នក​ដឹកនាំ ចាស់ទុំ​របស់យើង​សព្វ​ថ្ងៃ​កំពុង​តែ​​ស្ថិតនៅក្នុង​វ័យ​ក្មេង​ៗនៅឡើយ។

 

ដោយសារព្រះ​គុណនៃព្រះ និងមានការជួយគាំទ្រនៅក្នុង​អធិស្ធាន និង​ការ​ថ្វាយដង្វាយរបស់​បងប្អូន​ដែល​នៅក្នុង​ស្រុក និង​នៅក្រៅស្រុកដើម្បី​​រៀបចំ​សាងសង់អាគារក្រុមជំនុំនៅ​ថ្ងៃ​ទី​ ២០ ខែ​មេសា ឆ្នាំ​២០០៦ ការសាងសង់អាគាររបស់ក្រុមជំនុំ​ត្រូវ​បាន​ចាប់ផ្តើមឡើង ដោយ​មាន​លោកគ្រូ អ៊ុំ គីយ៉ុង ​ជា​បេសកកជន​ជនជាតិ​កូរ៉េ​ខាង​ត្បូង និង​អ្នក​ដឹកនាំ​ផ្សេងៗទៀត​ទទួល​ខុសត្រូវ​នៅក្នុង​ការ​ចាត់​ចែងរៀបចំក្នុង​ការ​សាងសង់។ នៅក្នុង​ឆ្នាំ​២០០៧ អាគារក្រុមជំនុំ​ត្រូវ​រៀបចំ​ដាក់់​សម្ពោធជា​ផ្លូវ​ការ ហើយ​ឈ្មោះ​របស់​ក្រុមជំនុំ​ក៏​ត្រូវ​បាន​ប្តូរពីឈ្មោះ​ "​ក្រុមជំនុំ​មេត្រីភាពគ្រីស្ទបរិស័ទ​កាល់​ម៉ែត្រ" ទៅ​ជា "ក្រុមជំនុំ​មេត្រីភាពគ្រីស្ទបរិស័ទ​ភូមិ​ព្រះយេស៊ូ"​ ។

ក្រុមជំនុំ​នៅ​តែ​បន្តបេសកកម្ម​របស់​ខ្លួនដើម្បី​ថ្វាយ​សិរីល្អ​ដល់ព្រះ រួម​ទាំងបន្ត​គោលដៅ​ និង​និមិត្ត​ដែល​ព្រះ​ប្រទាន​ទៅ​មុខ​នៅក្នុង​ការ​បង្កើត​ក្រុមជំនុំ​២០០នៅទូរទាំង​ប្រទេស​កម្ពុជា និង​នៅ​បរទេស​។ ពី​មួយថ្ងៃ​ទៅមួយ​​​ថ្ងៃក្រុមជំនុំ​ព្យាយាម​បង្កើត​ថ្នាក់​ព្រះ​បន្ទូល ផ្សាយ​ដំណឹងល្អ បង្កើត​ក្រុមជំនុំ​តាម​ផ្ទះ និង​តាម​តំបន់ដោយ​មាន​គោលបំណង និង​និមិត្ត​ចម្បង​នៅក្នុង​ការបង្កើតអ្នក​ដឹកនាំ​២០០នាក់ និង​ក្រុមជំនុំ​ចំនួន​២០០ក្រុមជំនុំ​នៅទូរទាំង​ប្រទេស​កម្ពុជា និង​ឈានទៅ​បញ្ជូន​ទៅ​បង្កើតនៅក្រៅប្រទេសផងដែរ។

 

ខ-​រចនា​សម្ព័ន្ធ​​របស់​ក្រុមជំនុំ

យើងអរព្រះគុណ​ដល់​ព្រះ​ជាម្ចាស់​ដែល​ទ្រង់​តែ​ងតែ​ការពារថែរក្សាក្រុមជំនុំ​របស់​ទ្រង់ ដោយ​ទ្រង់​បាន​ត្រាស់​ហៅអ្នកម្រើ​របស់​ទ្រង់​ឲ្យ​បន្ត​កិច្ច​ការ​បម្រើ​ក្រុមជំនុំ​ភូមិ​ព្រះយេស៊ូ​ ដើម្បី​ថ្វាយ​សិរីរុងរឿង​ដល់​ទ្រង់ ហើយ​នាពេលបច្ចុប្បន្ន​ក្រុមជំនុំ​ត្រូវបាន​ដំណើរការដោយ​មាន​ការ​ជួយ​មើល​ថែរក្សា​ពី​​ក្រុមប្រឹក្សា​គណៈ​កម្មាធិកា។

 

ក្រុម​ប្រឹក្សា​គណៈកម្មាធិការបស់ក្រុមជំនុំ

តួនាទី

លោកសាស្ត្រ. វេជ្ជ. ឈិន​ សែនយ៉ា

ចាស់ទុំ

លោក ពុន គ្រឹស្នា

ចាស់ទុំ

លោក សម ហ៊ាញ

ចាស់ទុំ

លោក សាត មុនីរ័ត្ន

ប្រធានក្រុមប្រឹក្សាភិបាល

លោក ផូ រ៉ាឌី

គ្រូជំនួយ

លោក វ៉ា សុភ័ក្ត

គ្រូជំនួយ

លោក ញ៉ាល់ សីលា ប្រធានហិរញ្ញវត្ថុ
លោក មិញ​ សុវណ្ណា ប្រធានក្រុមថ្វាយបង្គំ
លោកស្រី សុខ សុគន្ធធារី ប្រធានព័ន្ធកិច្ចកុមារ
លោកគឹម សុគន្ធ ព័ន្ធយុវជន និង​និស្សិត

 

គ-គោលជំនឿពួក​សាវ័ក

ខ្ញុំជឿលើព្រះជាម្ចាស់ ព្រះវរបិតា ដែលមានគ្រប់ព្រះចេស្តា ដែលជាព្រះអទិករបង្កើតផ្ទៃមេឃ និងផែនដី។ ខ្ញុំជឿលើព្រះយេស៊ូគ្រិស្ត ព្រះបុត្រាតែមួយរបស់ព្រះអង្គដែលជាព្រះអម្ចាស់របស់យើង ដែលចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ និងដែលប្រសូតនៅនាងម៉ារីជាស្រីព្រហ្មចារី។ ព្រះអង្គបានទទួលការឈឺចាប់នៅជំនាន់លោកប៉ុនទាសពីឡាត់ ព្រះអង្គទ្រង់ត្រូវគេឆ្កាង ព្រះអង្គទ្រង់បានសុគត ព្រះសពទ្រង់ត្រូវគេយកទៅបញ្ចុះក្នុងផ្នូរ។ ព្រះអង្គឈ្នះលើសេចក្តីស្លាប់ នៅថ្ងៃទីបីព្រះអង្គទ្រង់មានព្រះជន្មរស់ឡើងវិញពីក្នុងពួកមនុស្សស្លាប់។

ព្រះអង្្គយាងឡើងទៅស្ថានបរមសុខ ព្រះអង្គគង់នៅខាងស្តាំព្រះអម្ចាស់គឺ ព្រះវរបិតា ដែលមានគ្រប់ព្រះចេស្តា ហើយព្រះអង្គនឹងយាងពីទីនោះវិញ ដើម្បីជំនុំជំរះមនុស្សរស់ និងមនុស្សស្លាប់។

ខ្ញុំជឿលើព្រះវិញ្ញាណបរិសុទ្ធ ខ្ញុំជឿលើក្រុមជំនុំសកលការប្រកបគ្នារបស់ពួកអ្នកបរិសុទ្ធ ការលើកលែងទោស ពីអំពើបាប ការរស់ឡើងវិញរបស់ពួកអ្នកស្លាប់ និងជីវិតអស់កល្បជានិច្ច។