ទំព័រដើម / អំពីព័ន្ធកិច្ច​គ្រួសារ

ព័ន្ធគ្រួសារ​គឺ​ជាព័ន្ធ​កិច្ច​សំខាន់​មួយ​នៅក្នុងចំណោម​ព័ន្ធកិច្ចផ្សេងៗរបស់ក្រុមជំនុំ យើង​ជឿ​ថា​គ្រួសារ​ជា​សិរីរុងរឿង​របស់ព្រះ​ជាម្ចាស់ និង​ជា​ទីបន្ទាល់​យ៉ាង​សំខាន់នៅក្នុង​ភូមិ សហគមន៍ ​នៅក្នុង​ក្រុមជំនុំ​របស់​ព្រះ​ជាម្ចាស់​ និង​ជាពិសេស​នៅក្នុង​គ្រួសារ​របស់​គេ​ផ្ទាល់​ ​រៀងរាល់​៦សប្តាហ៍ម្តងសម្រាប់​​ក្រុមគ្រួសារ​ដែល​បាន​រៀន​អាពាហ៍ពិពាហ៍​ គឺ​នៅ​ថ្ងៃអាទិត្យ​ចាប់ពីម៉ោង ០២.០០-០៤.០០ រសៀល នៅ​ក្នុង​ក្រុមជំនុំ​​។ 

ក-គោលបំណង​របស់ព័ន្ធកិច្ចនេះ

  • ជួយជ្រោមជ្រែងគ្រួសារ​​​អោយ​បន្ត​ចំណង​អាពាហ៍​ពិពាហ៍​នៅក្នុង​ព្រះអម្ចាស់

  • យល់ដឹងពី​ការត្រាស់ហៅ​របស់​ព្រះជាម្ចាស់​ និង​ការទទួល​ខុស​ត្រូវសម្រាប់បុរស និង​ស្ត្រី

  • គ្រួសារ​ត្រូវ​ចងភ្ជាប់​ដោយ​ព្រះបន្ទូលនៃ​ព្រះ​ជាគោល

  • យល់​ដឹង​ និង​ចែក​ចាយបទពិសោធន៍នៅក្នុង​ការ​ដោះស្រាយជម្លោះ

  • យល់ដឹងអំពីការបំពេញ​អោយ​គ្នា​ទៅ​វិញ​ទៅមក​រវាង​ប្តី និង​ប្រពន្ធ

  • យល់​ដឹងអំពីរបៀបនៃការអប់រំកូន និង​ចិញ្ចឹម​ថែរក្សា​គេ​តាម​ព្រះ​បន្ទូល​នៃ​ព្រះ

 

ខ-អ្នក​បម្រើ​ព័ន្ធកិច្ច

យើង​អរព្រះគុណ​ដល់​ព្រះ​ជាម្ចាស់​ដែល​នាពេល​សព្វ​ថ្ងៃ​នេះយើង​មាន​អ្នក​បម្រើចំនួន​ដែល​​ពួក​គាត់​​បាន​ឆ្លើយ​តប​ការ​ត្រាស់​ហៅ​របស់​ព្រះ​នៅក្នុង​ការ​បម្រើព័ន្ធកិច្ច​នេះ​ដោយ​សេចក្តីំអំណរ និង​ដោយ​យក​ចិត្ត​ទុក​ដាក់។

ឈ្មោះ​អ្នក​បម្រើ

តួនាទី

លោកគ្រូចាស់ុទុំ ពុន គ្រឹស្នា

ប្រធាន

លោកគ្រូចាស់ុទុំ សម ហ៊ាញ

អនុប្រធាន

លោកគ្រូ ពាញ ចន្ថុល

អ្នក​សម្របសម្រួល